កូនគប់១ពូថៅ ឪកាប់សងវិញ៣ពូថៅ

ក្រចេះ: បុរស២នាក់ឪពុកនិងកូន បានកើតមានជំលោះតឹងសរសៃកដាក់គ្នាពីរឿងបាត់ពងមាន់ពីក្នុងសំបុក ស្រាប់តែភ្លាមនោះ បុរសជាកូនបានទាញពូថៅគប់សំដៅឪពុកបង្កើតរបស់ខ្លួនតែមិនត្រូវ ទើបធ្វើឱ្យបុរសជាឪពុកផ្ទុះកំហឹង ទាញពូថៅ ស្ទុះទៅកាប់កូនប្រុសរមិលគុណវិញចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុតអ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។ ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ជនសង្ស័យដែលកាប់កូនប្រុស៣ពូថៅ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡឹង

Read more