មុនជាប់គុក ចោរស្រក់ទឹកភ្នែក ពេលឮមិត្តស្រីនិយាយប្រាប់រឿងមួយ

យុវជន Pongsak Worasan គឺជាបុរសជនជាតិថៃម្នាក់ដែលមានវ័យទើបតែ ១៨ ឆ្នាំ ហើយមានមិត្តស្រីម្នាក់ដែលមានវ័យ ១៨ ឆ្នាំ ដូចគ្នា។ កាលពីថ្ងៃ ចន្ទ នៅវេលាម៉ោង ៤ ល្ងាច យុវជនរូបនេះត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយពីប៉ូលិសរកឃើញភស្តុតាងថា រូបគេគឺជាចោរដែលបានប្រព្រឹត្តនូវបទល្មើសដ៏ធ្ងន់ធ្ងរមួយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នៅវេលាម៉ោង ២ រំលងអាធ្រាត។ដោយយោងតាមប្រភពព័ត៌មាន ឌឹសាន់ បានរៀបរាប់ឲ្យដឹងថា បទល្មើសដែលចោររូបនេះបានធ្វើនោះគឺ រូបគេបានចូលទៅក្នុងផ្ទះមួយនៅក្នុងតំបន់ Tambon Khor Hong នៃខេត្ត Chiang Rai ដើម្បីលួចយក ទូរស័ព្ទដៃជាច្រើនគ្រឿង កុំព្យូទ័រយួរដៃមួយគ្រឿង សាច់ប្រាក់ចំនួន ២ ០០០ បាត និងម៉ូតូ ហុងដា វេវ មួយគ្រឿង។

ពេលនេះគេកំពុងប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំ ទៅ ៥ ឆ្នាំ ហើយអាចនឹងរងពិន័យជាសាច់ប្រាក់ចំនួន ១០ ០០០ បាត។ទោះបីជាដឹងថារូបគេត្រូវជាប់ពន្ធធនាគាររយៈពេលយូរ ក៏ចោរម្នាក់នេះមិនមានអារម្មណ៍ក្តុកក្តួលអ្វីឡើយ ព្រោះរូបគេធ្លាប់ជាប់ពន្ធធនាគារអស់រយៈពេល ៣ ដងរួចមកហើយ។
ប៉ុន្តែក្រោយពីឮមិត្តស្រីវ័យ ១៨ ឆ្នាំ របស់គេបាននិយាយប្រាប់គេថា៖

អូនមានផ្ទៃពោះរយៈពេល ២ ខែ ជាមួយបងហើយ។ ហើយអូននិងកូន នឹងរង់ចាំថ្ងៃបងចាកចេញពីគុក ដើម្បីមករួមរស់ជាមួយគ្នានៅថ្ងៃអនាគត។គ្រាន់តែឮពាក្យនេះភ្លាម ទឹកភ្នែកចោរវ័យក្មេងរូបនេះក៏ស្រក់ចុះ ខណៈពេលដែលរូបគេមិនអាចនៅមើលថែកូនបានឡើយ និងបានត្រឹមនិយាយថា៖
បងសូមទោស!
ក្រោយពីនិយាយគ្នារួចរាល់ហើយ ប៉ូលិសក៏បានបញ្ជូនចោរទៅកាន់ពន្ធធនាគារ៕

Leave a Reply

Your email address will not be published. Required fields are marked *