Jet Li តារាសម្តែងដ៏ល្បីឈ្មោះរបស់ចិន ធ្លាក់ខ្លួនឈឺ មុខមាត់ចាស់ជាងមុនខ្លាំងមើលសឹងមិនស្គាល់

អ្នកគាំទ្រមានភាពភ្ញាក់ផ្អើល ក្រោយពេលតារាសម្ដែងដ៏ល្បីនៅប្រទេសចិន លោក Jet Li បង្ហាញមុខសារជាថ្មី ដែលហាក់ដូចជាមានភាពចាស់ជរាជាងអាយុរបស់គាត់ជាខ្លាំង។ តារាសម្ដែងចិន លោក Jet Li វ័យ ៥៥ឆ្នាំ បានបាត់មុខអស់មួយរយៈធំតាំងពីឆ្នាំ ២០១៣ ដោយសារតែបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជាជម្ងឺបំពង់ក អាការៈបេះដូង និងជម្ងឺសន្លាក់ជើង រហូតតម្រូវឲ្យលោកលាឈប់ពីអាជីពសម្តែងមកធ្វើការព្យាបាល។

យ៉ាងណាមិញ ថ្មីៗ នេះ លោកបានលេចមុខសារជាថ្មី និងបានឲ្យដឹងទៀតថា លោកនឹងចូលប្រឡូកសិល្បៈសម្ដែងម្ដងទៀត ដោយកំពុងត្រៀមចូលសម្ដែងក្នុង Emperor of China version Mulan ដែលត្រៀមបញ្ចាំង នៅដើមឆ្នាំ 2020 ខាងមុខនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *