អាហារប្រឆាំងជំងឺផ្តាសាយ

នំប៉័ង Whole Grain ៖ សម្បូរធាតុស័ង្កសី ជាពិសេសថែទាំ ប្រព័ន្ធការពាររាងកាយ។ ដូច្នេះ គួរប្តូរពីការទទួលទាន Spaghetti ធម្មតា មកសរសៃ Spaghetti ប្រភេទហូលក្រែន ឬប្តូរមកពិសាបាយអង្ករសំរូប គួបផ្សំជាមួយបន្លែផ្សេងៗវិញ។

ចេក ៖ ជាផ្លែឈើសម្បូរវីតាមីន B6 ជួយក្នុងការប្រឆាំងការរលាក និងឆ្លងមេរោគ។ ដូច្នេះ គួរទទួលទានចេករួមនឹងនំប៉័ងហូលក្រែនកាន់តែឆ្ងាញ់។

ម្ទេសម៉ដ្ឋ ៖ ជាសារធាតុហឹរ ជួយបន្ថយបរិមាណសម្បោរនៅក្នុងច្រមុះ នាំឱ្យដកដង្ហើមបានស្រួលធម្មតា។
ដំឡូងជ្វា ៖ សម្បូរសារធាតុខេរ៉ូទីន ដែលចាំបាច់ចំពោះរាងកាយ ក្នុងការបង្កើតកោសិកាគ្រាប់ឈាមស ដើម្បីទប់ទល់មេរោគ។

ខ្ទឹមស ៖​ សារធាតុអាល់លីស៊ីន (Allicin) ជាសមាសធាតុចម្បងក្នុងខ្ទឹមស ជួយកម្ចាត់មេរោគដោយការរារាំងអង់ហ្ស៊ីម ដែលជាសារធាតុដើមនៃមេរោគ ៕

Leave a Reply

Your email address will not be published. Required fields are marked *