ភ័យស្លន់ស្លោ កូនស្រីបាត់១យប់១ថ្ងៃ ឪភ័យរត់ទៅប្តឹងប៉ូលិស

កំពង់ចាម ៖នារីក្រមុំជនបទម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សមានសតិមិនសូវប្រក្រតី បានដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ ទើបធ្វើឱ្យបុរសជាឪពុកភ័យ បារម្ភពីសុវត្ថិភាពកូនស្រី ក៏កាន់រូបថតទៅ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយតាមស្វែងរក។
នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងនេះ មានឈ្មោះកែវ វណ្ណា អាយុ២៥ឆ្នាំ ជាមនុស្សមានសតិមិនសូវប្រក្រតី រស់នៅ ភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំគរ បានទទួលពាក្យបណ្តឹងពីបុរសម្នាក់ឈ្មោះប៉ែន ញ៉ិល អាយុ៥០ឆ្នាំ ដែលបានប្តឹងថា កូនស្រីរបស់គាត់ម្នាក់ មានសតិមិនសូវល្អ បានបាត់ចេញពីផ្ទះ១យប់១ថ្ងៃមកហើយ មិនដឹងជាទៅដល់ទីណានោះទេ។

តាមសម្តីបុរសជាឪពុករបស់នារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះកែវ វណ្ណា បានដើរចេញពីផ្ទះបាត់ មិនដឹងទៅទីណាទេ។ នៅពេលដែលកូនស្រីចេញពីផ្ទះនោះ ក៏មានកាន់ទូរស័ព្ទមួយគ្រឿងដែរ ដោយមានលេខ ០៨៨ ៦៩១ ២៣ ៩៣ តែពេលគាត់ព្យាយាមខលទៅ គឺមិនអាចទាក់ទងបានឡើយ ព្រោះ ទូរស័ព្ទរបស់នាងបានបិទ។

បុរសជាឪពករូបនេះ បញ្ជាក់ថា នៅពេលដឹងថាកូនស្រីបាត់ខ្លួនភ្លាម ក្រុមគ្រួសារគាត់បានចែកផ្លូវគ្នាដើរតាមរកកូនស្រីសព្វកន្លែង តែ មិនទទួលបានលទ្ធផលអ្វីសោះ រហូតដល់គាត់អស់លទ្ធភាពនឹងតាមរកតទៅទៀត ក៏សម្រេចរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកតែម្តង។ ជាមួយនេះ ប្រសិនបើមានបងប្អូនណាបានប្រទះឃើញ នារីដែលមានរូបរាង ភិនភាគដូចក្នុងរូបថត សូមជួយឃាត់ទុក និងផ្តល់ដំណឹងជូនក្រុមគ្រួសារគាត់វិញផង តាមរយៈទូរស័ព្ទលេខ ០៩៧ ៤៨៩ ៨៧ ៩៨។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ចាម បានចាត់វិធានការ ឱ្យកំលាំងនគរបាលគ្រប់ប៉ុស្តិ៍ ធ្វើការស្រាវរកនារីដែលបាត់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *