អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា រកគ្រាប់ដំបូងឱ្យក្លិបរបស់ខ្លួន ក្នុងប្រកួតមិត្តភាពកម្តៅសាច់ដុំ

អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលកំពុងប្រកបអាជីពនៅក្លិប Melbourne Victory FC ប្រទេសអូស្រ្តាលី បានរកគ្រាប់បាល់ដំបូងរបស់គាត់បានសម្រេចជាមួយនឹងការទាត់បាល់ពិន័យ Penalty ក្នុងប្រកួតមិត្តភាពទល់នឹងក្លិប Wellington phoenix ។

យ៉ាងណាមិញ ជាលទ្ធផលផ្លូវការ គឺ Weillington Phoenix បានយកឈ្នះ Melbourne Victory ៣ ទល់នឹង ១ ពោលគឺក្នុងប្រកួតមិត្តភាពបិទទ្វារនៅឯកីឡដ្ឋាន Melbourne Rectangular។

គួរឱ្យដឹងថា Honda បានចុះកុងត្រាលេងឱ្យក្លិបនៅលីគកំពូលប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨កន្លងទៅ រយៈពេលមួយឆ្នាំ ខណៈដែលក្រោយមករយៈពេល១សប្តាហ៍ក្រោយមក រូបគាត់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហើយបានដឹកនាំកម្ពុជា ប្រកួតចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងប្រកួតមិត្តភាពកន្លងមក និងត្រៀមជួបទីម័រខាងកើត ម្តងទៀតនៅថ្ងៃទី ១២ ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *