មានរឿងអ្វី? សុខៗ ម៉ៃ សុគន្ធ ទៅវត្តកោរសក់! (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសរហស្សនាម តារាកំពូលទើស លោក ម៉ៃ សុគន្ធ បានកែប្រែខ្លួនឯងខុសប្លែក ពីពេលកន្លងមកគួរឲ្យកត់សម្គាល់។

ជាការពិតណាស់ លោកហាក់បីដូចជាកាត់បន្ថយនូវសកម្មភាព រិះគន់តារាសិល្បៈគ្នាឯង ហើយបែរជាមកគាំទ្រ និងលើកចិត្តទៅវិញ ដោយទង្វើនេះធ្វើឲ្យអ្នកគាំទ្រ ចម្លែកមិនស្ទើរនោះទេ។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ លោក ម៉ៃ សុគន្ធ ក៏បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺលោកបានទៅវត្ត ធ្វើការកោរសក់ជាមួយនឹងទឹកមុខយ៉ាងស្រងូតស្រងាត់តែម្តង។

យ៉ាងណាមិញ ចំពោះមូលហេតុគឺលោកមិនបានបញ្ជាក់ឡើយថា តើលោកសម្រេចចិត្តកោរសក់នេះក្នុងគោលបំណងអ្វីនោះទេ។ ប៉ុន្តែក្នុងនោះ ក៏មានមហាជនជាច្រើន សង្ស័យថា ប្រហែលជាលោកចង់ប្តូរម៉ូតសក់ ដើម្បីត្រៀមចេញបទចម្រៀងថ្មីក៏ថាបានដែរ៕

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *