ពិតជាស្រស់ស្អាតមែន តារា”បុព្វេសន្និវាស” ប្រារព្ធកម្មវិធីជួបជុំអ្នកគាំទ្រ ជាមួយទស្សនីយភាពពិសេសជាច្រើន

ពិតជាស្រស់ស្អាតមែន តារា”បុព្វេសន្និវាស” ប្រារព្ធកម្មវិធីជួបជុំអ្នកគាំទ្រ ជាមួយទស្សនីយភាពពិសេសជាច្រើន

រឿងដែលល្បី ធ្វើអោយកក្រើកទាំងនៅស្រុកថៃ និងស្រុកខ្មែរផងដែរ នោះគឺជារឿងដែលសម្តែងដោយកញ្ញាBella ដែលជាកំពូលតារាសម្តែងស្រីថៃទាំងស្អាត និងមានទេពកោសល្យថែមទៀតផងនោះ។ល្ងាចថ្ងៃសុក្រទី ០៥ ខែតុលា ក្រុមការងាររបស់ Broadcast Thai Television សហការជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររឿងភាគបុរាណ “បុព្វសន្និវាស” នៅក្នុងទីក្រុងបាងងកក ប្រទេសថៃ។

អ្វីដែលកាន់តែពិសេសនោះ គឺតារាសម្ដែងសំខាន់ៗនៃរឿងមានដូចជា Pope Thanawat, Bella Ranee, Prang Kannarun, Punjan Prama, Susi Susira, Louis Scott, Most Witsarut និង Got Jirayu ព្រមទាំងតារាសម្ដែងផ្សេងទៀតបានមកជុំគ្នាបង្កើតទស្សនីយភាពអស្ចារ្យប្លែកភ្នែកជូនអ្នកគាំទ្រ។ ក្រៅពីនោះក៏មានការចូលរួមពីតារាចម្រៀងក្នុងរឿងទាំងអស់ ឡើងមកច្រៀងផ្ទាល់លើឆាកនោះដែរ។

កម្មវិធីជួបជុំអ្នកគាំទ្រដ៏កម្រនេះដែរ ប្រារព្ធឡើងរយៈពេល ២ថ្ងៃគឺថ្ងៃទី ០៥ និ ០៦ ខែតុលា ឆ្នាំ ២០១៨៕

ទស្សនាសកម្មភាពខ្លះៗ កាលពីយប់មិញទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *