តារាចម្រៀងវ៉ាន់ នីឡា បង្អួតសម្រស់ដ៏ស្រស់ស្អាត នៅកោះបាលីយ៉ាងសប្បាយ

តារាចម្រៀងវ៉ាន់ នីឡា បង្អួតសម្រស់ដ៏ស្រស់ស្អាត នៅកោះបាលីយ៉ាងសប្បាយ

អតីតអ្នកចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដែលត្រូវបានសម្រាកក្នុងការសម្តែងមួយរយៈដោយសារតែរឿងក្តីសង្សារថោកទាបបានយករូបខ្លួនបង្ហោះជាសាធារណៈ រហូតមកទល់ពេលនេះមិនទាន់ឃើញតុលាការចាត់ការយ៉ាងណានោះទេ។

ក្រោយពីចាកឆា្ងយ ពីសិល្បៈយូរឆ្នាំ តារាចម្រៀង វ៉ាន់ នីឡា តែងតែ យកពេលវេលាបច្ចុប្បន្ន ធ្វើជីវិតឲ្យកាន់តែសប្បាយជាងមុន ដោយឧស្សាហ៍ឃើញនាង មានដំណើរកម្សាន្តតាមបណ្តាប្រទេសនានា។ក្នុងនោះដែរ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានហោះហើរ ទៅដល់ក្រៅប្រទេសទៀតហើយ ដោយលើកនេះ ទៅលេងដល់ប្រទេស កោះបាលី ស្ថិតក្នុងប្រួទេស ឥណ្ឌូនេស៊ី។ចំពោះនៅទីនោះ អាចនិយាយបានថា សម្បូរកន្លែងស្អាត ដែលធ្វើឲ្យ វ៉ាន់ នីឡា ចាយសម្រស់ ថតរូបឥតឈប់ឈរ ដើម្បីអាចបង្ហោះ និងបង្ហាញ ឲ្យមហាជនបានឃើញ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក៕

Leave a Reply

Your email address will not be published. Required fields are marked *