កំហុសទាំង ៥ យ៉ាងនេះ ធ្វើឱ្យកំលុងពេលមានផ្ទៃពោះ មិនមានផាសុកភាព !

ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​តែមាន​អារម្មណ៍​ថា​ ខ្លួន​មានការ​យកចិត្តទុកដាក់​ពី​ប្តី និង ​ក្រុមគ្រួសារ​ដូច​មុន​ឡើយ​។ វា​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​និយាយថា ទារក​ដែល​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​អ្នក​គឺជា​រឿង​អស្ចារ្យ​បំផុត តែ​អ្នក​ត្រូវតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​មនុស្ស​ពីរ​នាក់​ក្នុងពេល​តែមួយ​វិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​អាច​នឹង​សាង​កំហុស​មួយចំនួន ជាពិសេស​ទាក់ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​តែម្តង ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​មិនមាន​ផាសុកភាព​ក្នុងពេល​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ​គឺជា​រឿង ៥ ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវមាន​ផាសុកភាព​ឡើយ​។​

​ពឹងផ្អែក​តែ​ទៅលើ​ថ្នាំ​បំប៉ន​​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ច្រើនតែ​ពឹងពាក់​តែ​លើ​ថ្នាំ​បំប៉ន​ផ្ទៃពោះ ដើម្បី​ទទួលបាន​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​។ យ៉ាងណាមិញ យើង​ច្រើនតែ​រកឃើញថា រាងកាយ​មិន​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​តាមរយៈ​ចំណីអាហារ​ឡើយ​នៅពេល​ពិនិត្យ​សុខភាព​ម្តងៗ​។ រាងកាយ​មនុស្ស​យើង​ក៏​មិនអាច​បឺត​ស្រូប​ជីវជាតិ​បាន​ទាំង​អស់ពី​ថ្នាំ​បំប៉ន​ទាំង​នេះដែរ​។ ញ៉ាំ​វីតាមីន​ច្រើនពេក​ក៏​អាចមាន​ផល​រំខាន​មួយចំនួន​ដែរ​។ ជម្រើស​ដើម្បី​ទទួលបាន​ជីវជាតិ​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​សម្បូរ​សារធាតុ Folate ជាតិ​ដែក កាលស្យូម និង​វីតាមីន D​។

ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​តែមាន​អារម្មណ៍​ថា​ ខ្លួន​មានការ​យកចិត្តទុកដាក់​ពី​ប្តី និង ​ក្រុមគ្រួសារ​ដូច​មុន​ឡើយ​។ វា​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​និយាយថា ទារក​ដែល​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​អ្នក​គឺជា​រឿង​អស្ចារ្យ​បំផុត តែ​អ្នក​ត្រូវតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​មនុស្ស​ពីរ​នាក់​ក្នុងពេល​តែមួយ​វិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​អាច​នឹង​សាង​កំហុស​មួយចំនួន ជាពិសេស​ទាក់ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​តែម្តង ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​មិនមាន​ផាសុកភាព​ក្នុងពេល​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ​គឺជា​រឿង ៥ ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវមាន​ផាសុកភាព​ឡើយ​។​

​ពឹងផ្អែក​តែ​ទៅលើ​ថ្នាំ​បំប៉ន​
​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ច្រើនតែ​ពឹងពាក់​តែ​លើ​ថ្នាំ​បំប៉ន​ផ្ទៃពោះ ដើម្បី​ទទួលបាន​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​។ យ៉ាងណាមិញ យើង​ច្រើនតែ​រកឃើញថា រាងកាយ​មិន​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​តាមរយៈ​ចំណីអាហារ​ឡើយ​នៅពេល​ពិនិត្យ​សុខភាព​ម្តងៗ​។ រាងកាយ​មនុស្ស​យើង​ក៏​មិនអាច​បឺត​ស្រូប​ជីវជាតិ​បាន​ទាំង​អស់ពី​ថ្នាំ​បំប៉ន​ទាំង​នេះដែរ​។ ញ៉ាំ​វីតាមីន​ច្រើនពេក​ក៏​អាចមាន​ផល​រំខាន​មួយចំនួន​ដែរ​។ ជម្រើស​ដើម្បី​ទទួលបាន​ជីវជាតិ​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​សម្បូរ​សារធាតុ Folate ជាតិ​ដែក កាលស្យូម និង​វីតាមីន D​។

​ញ៉ាំ​អាហារ​ដើម្បី​ពីរ​នាក់​
​ដោយសារតែ​អ្នកមាន​ផ្ទៃពោះ វា​មិនមែន​មានន័យថា អ្នក​គួរតែ​ញ៉ាំ​អាហារ​ដើម្បី​មនុស្ស​ពីរ​នាក់​ឡើយ​។ ជាធម្មតា ការ​ញ៉ាំ​អាហារ​របស់​អ្នក​ក្នុង​មួយថ្ងៃ​គួរតែមាន​ពី ១៨០០ ទៅ ២០០​កាឡូរី​។ ចាប់តាំងពី​អ្នកមាន​ផ្ទៃពោះ​មក អ្នក​គ្រាន់តែ​ត្រូវការ​បន្ថែម​ប្រហែល ៣០០​កាឡូរី​ឡើង​ប៉ុណ្ណោះ​។ ការដែល​គិតតែ​ញ៉ាំ​អាហារ​ច្រើនពេក​ដោយសារ​តែមាន​ផ្ទៃពោះ មិនមែនជា​រឿង​ដែល​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុងពេល​មាន​ផ្ទៃពោះ​នៅពេល​ខាងមុខ​វិញ​ទេ​។

មិនបាន​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​
​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​គឺជា​រឿង​ដែល​ល្អ ប៉ុន្តែ​ពេលខ្លះ​អ្នក​ក៏ត្រូវ​ការ​ញ៉ាំ​អាហារ​ណា​ដែលជា​គោលដៅ​ដែរ​ក្នុង​មួយថ្ងៃៗ​។ យក​ល្អ​អ្នក​គួរតែ​ចេះ​ស្រាវជ្រាវ​ថា អាហារ​ណា​សម្បូរ​ជីវជាតិ ដើម្បី​អាច​ប្រើប្រាស់​វា​ជា​របប​អាហារ​សម្រាប់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​។ អ្នកនឹង​ត្រូវតែ​បន្ថែម​វា​ចូលទៅក្នុង​របប​អាហារ​អ្នកមួយ ឬ​ពីរ​ពេល​ដើម្បី​ឲ្យ​ការ​មាន​ផ្ទៃពោះ មាន​ភាពជោគជ័យ​។​

មិនបាន​ញ៉ាំ​អាហារ​ដែល​ខ្លួន​ចូលចិត្ត​
​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​ចៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​ខ្លួន​ធ្លាប់តែ​ចូលចិត្ត ដោយសារតែ​យល់ថា វា​អាចមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ប៉ុន្តែ​វា​អត់​មាន​អ្វី​ត្រូវ​ខុស​ឡើយ​នៅពេល​ញ៉ាំ​ស្ករ​សូកូឡា នំ​ខេ​ក ឬអ្វី​ដែល​អ្នក​ចង់​ញ៉ាំ តែ​គួរ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ បើសិនជា​អ្នក​មិន​ច្បាស់​ថា គួរ​ញ៉ាំ​ប៉ុនណា ចូរ​ឲ្យ​មាន​នរណាម្នាក់​តាមដាន ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕

Leave a Reply

Your email address will not be published. Required fields are marked *