តារាម៉ូដែល ខ្មែរបារាំងម្នាក់នេះ កំពុងមានទីផ្សារក្នុងវិស័យសិល្បៈសម្ដែង

ក្នុងរយៈពេលដ៏ខ្លី មួយរយៈនេះតារាម៉ូដែល ខ្មែរបារាំង ដ៏ស្រស់ស្អាតម្នាក់ កញ្ញា Malia កំពុងមាន​ប្រជាប្រិយ និងឱកាសបង្ហាញ​ទេពកោសល្យសម្ដែង សម្រស់ពិតពីធម្មជាតិ ដែលធ្វើឱ្យ​ទាំងអ្នកថតរូប ហ្វេសិន និងផលិតករភាពយន្ត ពេញចិត្តចង់បានតារាស្រីវ័យក្មេងរូបនេះមក​ថតក្នុងការងាររបស់ខ្លួន។

ភាពស្រស់ស្អាតទាំងអស់នេះ ត្រូវបានកញ្ញា Malia និយាយក្នុង IG របស់ខ្លួនថា៖ “ភាពស្រស់ស្អាតអាចកើតឡើងបានដោយសារអ្នក ព្រមទទួលស្គាល់អ្វីជាខ្លួនអ្នក”។ ជាមួយនឹងភាពស្វាហាប់នឹងការងារ មានជំនឿចិត្តលើរូបរាងកាយ ចំណេះដឹងផ្ទាល់ខ្លួន ជាអ្វីដែលអ្នកដទៃកោតសរសើរ និងឱ្យតម្លៃ ហើយការងារក៏កើតឡើងតាមភាពវិជ្ជមានទាំងនេះដែរ។

ថ្មីៗ កញ្ញា Malia ក៏ទើបតែបញ្ចប់ការងារថតវីដេអូ បទចម្រៀងឱ្យផលិតកម្ម ហង្សមាស។ នេះបើតាមការបញ្ជាក់របស់កញ្ញា​ក្នុង IG ផ្លូវការរបស់ខ្លួន ហើយជាក់ស្ដែងស្រីស្អាតរូបនេះ​ ក៏កំពុងមាន​ផលិតករភាពយន្តមួយចំនួនកំពុងសង្កេត និងទាក់ទងសម្ភាសន៍ សម្រាប់ការសម្ដែងភាពយន្ត​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *