បន្ទាប់ពីម៉ែចាស់លាចាកលោកទៅ ពេជ្រ ថៃ បានប្រាថ្នាបែបនេះថា….

កាលពីពេលថ្មីៗនេះ ប្អូនប្រុស ពេជ្រ ថៃ អតីតជ័យលាភី The Voice Kid Cambodia កំពុងជួបទុក្ខជាទំងន់ ដោយសារតែម៉ែចាស់ (លោកយាយ) ជាទីស្រលាញ់ ដែលខំចិញ្ចឹមបីបាច់ថែរក្សា ពេជ្រ ថៃ តាំងពីតូច បានលាចាកលោកទៅចោល ពេជ្រ ថៃហើយ។ ក្នុងនោះផងដែរ ពេជ្រ ថៃ ក៏បានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួន ធ្វើឲ្យមហាជនក្ដុកក្ដួលចិត្ត។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុករបស់ ពេជ្រ ថៃ បានពោលថា៖ «មរណៈភាពរបស់លោកយាយគឺជាទុក្ខដ៏ធំមហិមារបស់ចៅ ចៅសូមបួងសួងដល់អារុក្ខអារក្សអ្នកតា វត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។ តាមពាក្យពេចន៍ដ៏គួរឲ្យស្រណោះស្រណោកនេះ បានធ្វើឲ្យមហាជននាំគ្នាសម្ដែងការអាណិតអាសូរ និងជួយលួងលោមកុមារារូបនេះឲ្យមានកម្លាំងចិត្តឡើងវិញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *