តារាល្បីៗជិត៦០នាក់ ព្រួតដៃគ្នា ច្រៀងលើឆាកតែមួយ ដើម្បីរកមូលនិធិ ជួយជនរងគ្រោះដោយទឹកជំនន់‬

ភ្នំពេញ៖ គ្រោះធម្មជាតិ ដែលបង្កឡើងដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែងបានបណ្ដាលឲ្យខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅទីនោះ អស់ជាច្រើនគ្រួសារ ជាហេតុធ្វើឲ្យមហាជន កើតក្ដីអាណិអាសូរជាខ្លាំង។

តួយ៉ាង ឃើញស្ថានកាន់តែតានតឹងដូច្នេះ តារាល្បីៗប្រចាំប្រទេសជិត៦០រូប បានសម្រេចចិត្ត ព្រួតដៃគ្នាឡើងច្រៀងលើឆាកតន្ត្រីតែមួយ ដោយពួកគេបានបង្កើតការប្រគុំតន្រី្តមួយដែលមានឈ្មោះថា៖« ការប្រគុំតន្រី្ត ចែករំលែកក្តីសង្ឃឹម» សម្រាប់ប្រមូលមូលនិធិប្រាក់ឧបត្ថម្ភ ទៅជួយជនរងគ្រោះ ដោយទឹកជំនន់ ទាំងអស់ ។ ហើយចំពោះកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី នៅថ្ងៃ ១១ ខែសីហា ឆ្នាំ២០១៨ ។

ទង្វើរបស់តារាស្រីប្រុសទាំងនេះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ជាពិសេសកាន់តែបានបង្ហាញពីសាមគ្គីភាព រវាងជាតិសាសន៍តែមួយ ដែលត្រូវចេះជួយគ្នាក្នុងពេលមានអាសន្ន ហើយគ្រប់គ្នារំពឹងថាមហាជននឹងឆ្លៀតពេលមកចូលរួម ក្នងកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ឲ្យបានច្រើនកុះករ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *