ទៅកូរ៉េលើកនេះ សុខ ពិសី និង ស្រីនិច លេងស្ទីលឡូយកប់ខ្លាំងណាស់

កូរ៉េខាងត្បូង៖ ការប្រគុំតន្ត្រីរបស់សិល្បៈខ្មែរយើង នៅប្រទេសកូរ៉េខាងត្បូង កំពុងតែដំណើរការយ៉ាងរលូន ដោយមានការចូលរួមពីបងប្អូនខ្មែរដែលរស់នៅទីនោះយ៉ាងច្រើនកុះករ។

ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ក្រមុំរូបស្រស់ទាំងពីររូ​ប ដែលជាគ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ ពោល គឺកញ្ញា សុខ ពិសី និង ស្រីនិច វិញក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។

អ្វីដែលប្លែកចំឡែកអារម្មណ៍នោះ ទៅសម្ដែងនៅកូរ៉េលើកនេះ សុខ ពិសី និង ស្រីនិច ក៏មានស្ទីលតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យគយគន់ ជាពិសេសម៉ូតសម្លៀកបំពាក់ និងស្ទីលផាត់មុខអ្នកទាំង២ ពិតជាមានភាពទាក់ទាញខ្លាំង មិនចាញ់តារាបរទេសឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *