​ចូល​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ញ៉ែម សុគន្ធ ជួប​រឿង​ស៊យ​​ផ្ទួនៗ ស្ទើរ​នឹក​ស្មាន​មិន​ដល់

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះតារាសម្តែងប្រុស ញ៉ែម សុគន្ធ គឺមានទស្សនិកជនជាច្រើន ស្គាល់ច្បាស់ណាស់ ខណៈមួយរយៈមកនេះ លោកបានជួបរឿងស៊យផ្ទួនៗគ្នា ប៉ុន្តែជាក់ស្តែងតារាប្រុសរូបនេះ ហាក់មិនអើពើ ឬឈឺឆ្អាលនឹងរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញ បែរជាព្យាយាមគេចវេស ហាក់ធ្វើមិនដឹងរឿង ខណៈមកដល់ពាក់កណ្តាលឆ្នាំ ២០១៨នេះ គេសង្កេតឃើញថា រាសីរបស់លោក ញ៉ែម សុគន្ធ ហាក់ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ គេនៅចាំបានថា មួយរយៈមុនត្រូវបានបុគ្គលមួយចំនួន បរិហាកេរ្តិ៍ ដោយថាលោកស្រឡាញ់ប្រុសដូចគ្នា ទោះបីជាលោកមានគូដណ្តឹងហើយក្តី។ អ្វីដែលរឹតតែស៊យនោះ គឺថ្មីៗនេះលោក បានបើករថយន្តទៅបុកនឹងរបាំង ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាត យ៉ាងដំណំ ខណៈរូបលោកមានរបួស ហើយរត់គេចខ្លួនបាត់ស្រមោល។

ជាការពិតណាស់ ទស្សនិកជនជាច្រើន បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ទៅលើតារាប្រុសតែល្បីថា ស៊ីប្រុសគ្នាឯង លោក ញ៉ែម សុគន្ធ បន្ទាប់ពីលោកបានជួបហេតុការណ៍ ជិះរថយន្តទៅបុកនឹងទ្រូងផ្លូវ កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ រហូតដល់មានអ្នកគាំទ្រមួយចំនួន ធ្លោយមាត់ថា ការងារសិល្បៈហាក់មិនដើរទៅមុខ គឺនៅតែដដែលៗ ហើយបើនិយាយពីរឿងអាស្រូវ និងហេតុការណ៍អាក្រក់វិញ គឺបានកើតលើលោក ញ៉ែម សុគន្ធ រហូតអស់ពីមួយទៅមួយឥតដាច់។

ទន្ទឹមនឹងមានរឿងអាស្រូវផ្លូវភេទជាហូរហែ ពាក់ព័ន្ធនឹងរឿង ប្រុសស្រឡាញ់ប្រុសដូចគ្នានោះ លោកញ៉ែម សុគន្ធ ហាក់បីដូចជាមិនអើពើ ក៏ដូចជាបកស្រាយអ្វីទាំងអស់ ដោយលោកយកពេលវេលា ទៅផ្អែមល្អែមជាមួយនឹងគូដណ្ដឹង ដែលទើបនឹងភ្ជាប់ពាក្យ ជាមួយគ្នារួចនោះ។ រឹតតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺលោកញ៉ែម សុគន្ធ បានធ្វើទង្វើមួយ ដែលទស្សនិកជនមិនគាំទ្រ គឺគ្មានទំនួលខុសត្រូវ ខណៈថ្មីៗនេះ បន្ទាប់ពីជិះរថយន្តបុកនឹងរនាំងផ្លូវ ក៏រត់គេចខ្លួនបាត់ស្រមោល ពោលគឺគ្មានទំនួលខុសត្រូវ ជាពលរដ្ឋល្អក្នុងសង្គមឡើយ។

យ៉ាងណាមិញ ទោះបីជាអ្នកគាំទ្របានចាប់អារម្មណ៍ រាល់ទង្វើររបស់លោកក្តី ប៉ុន្តែបើក្រឡេកទៅមើលតារាប្រុសរូបនេះវិញ ហាក់ធ្វើព្រងើយកន្តើយ មិនអើពើ និងរកដំណោះស្រាយអ្វីទាំងអស់ បើនិយាយឲ្យចំទៅ គឺមិនខ្វល់តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *