ចាំស្រីស្អាតថៅកែស្រីហាង The Num Cake បានអត់? នៅក្មេងសោះ ជម្នះរឿងអាស្រូវ ថែមទាំងចាយលុយ សង់ផ្ទះវីឡាធំមួយទៀត!

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងជម្លោះស្នេហា ស្រីស្អាតដែលជាថៅកែស្រីហាង The Num Cake កញ្ញា Lumi នឹងបុរសជនជាតិបរទេស ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម ពេលនេះនាងកំពុងជម្នះរឿងអាស្រូវមួយនេះ ដោយប្រឹងងើប បន្តដំណើរឆ្ពោះទៅមុខជាមួយការបើករកស៊ី យ៉ាងជោគជ័យ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាហ្វេសប៊ុកស្រីល្បីឈ្មោះ កញ្ញា Lumi ក៏បានទម្លាយរូបភាពផ្ទះវីឡាដ៏ធំរបស់ខ្លួន ដែលកំពុងសាងសង់ ថែមទាំងត្រូវបានគេដឹងច្បាស់ថា ថ្លៃចំណាយទាំងស្រុង គឺមិនតិចម៉ឺនដុល្លារនោះឡើយ។

ទាំងនេះគឺជាភាពជោគជ័យមួយ ដែលគ្រប់គ្នានឹកស្មានមិនដល់សោះ ព្រោះនៅក្មេងវ័យប៉ុណ្ណឹងមែន តែស្រីស្អាតថៅកែស្រីហាង The Num Cake រូបនេះមានការតស៊ូ ហ៊ានជម្នះរាល់បញ្ហាជាច្រើននៅចំពោះមុខ ថែមទាំងប្រឹងប្រែងខិតខំរកស៊ី រហូតមានលទ្ធភាពសង់ផ្ទះវីឡាធំមួយទៀតផង ពិតជាគួរឲ្យសរសើរមែនទែន៕

Leave a Reply

Your email address will not be published. Required fields are marked *