ពេលនេះ បារាំងកំពុងតែភ័យខ្លួនហើយ ក្រោយ Mbappe អវត្តមានពីការហ្វឹកហាត់

រុស្ស៊ី៖ កីឡាករ Kylian Mbappe បានអវត្តមានពីការហ្វឹកហាត់ ខណៈដែលបារាំងនឹងត្រូវប៉ះជាមួយក្រុមប៊ែលហ្ស៊ិកយប់នេះ។

ការអវត្តមានរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកតាមដានព័ត៌មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបគេបានក្លាយទៅជាកីឡាករដ៏ឆ្នើមប្រចាំជម្រើសជាតិ ហើយមិនទាន់អវត្តមានពីប្រកួតមួយណាក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះនៅឡើយទេ។

យ៉ាងណាមិញ គ្រូបង្វឹកលោក Didier Deschamps បានបញ្ជាក់ថា កីឡាករក្រុម Paris Saint-Germain រូបនេះមិនទទួលរងរបួសអ្វីទេ ហើយក៏រូបគេមិនមានរឿងអីធំដុំដែរ។

គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះបានបន្តថា Mbappe គ្រាន់តែអស់កម្លាំងខ្លាំងដោយសាររូបគេទើបតែអាយុ ១៩ឆ្នាំ ហើយលេង៥ប្រកួត ក្នុងរយៈពេល៣សប្តាហ៍ ធ្វើឲ្យរូបគេមានសភាពទន់ខ្សោយបន្តិចបន្តួចប៉ុណ្ណោះ ដោយលោកបានបញ្ជូនរូបគេឲ្យទៅពិនិត្រសុខភាព ហើយបើគ្រូពេទ្យអនុញ្ញាត្តិឲ្យគេចូលលេង នោះគេនឹងមានវត្តមានក្នុងប្រកួតយប់នេះ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំងនឹងត្រូវប៉ះជាមួយក្រុមប៊ែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នៅក្នុងយប់នេះ វេលាម៉ោង ១រំលងអាធ្រាត៕

Leave a Reply

Your email address will not be published. Required fields are marked *