ពិតជារន្ធត់ណាស់! ទិដ្ឋភាពខ្លះៗពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់នៅប្រទេសជប៉ុន (វីដេអូ)

នៅ​ទីក្រុង Okayama ប្រទេស​ជប៉ុន ពេលនេះ​បាន និង កំពុង​ជួបប្រទះ​គ្រោះមហន្តរាយធម្មជាតិ​ទឹកជំនន់ បាក់​ដី ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​អាសន្ន​យ៉ាងខ្លាំង ។ គ្រោះធម្មជាតិ​មួយ​នេះ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​អស់​ជាច្រើន ក្នុងនោះ​អាយុជីវិត​របស់​ប្រជាជន​ជប៉ុន​ជាច្រើន​នាក់​ត្រូវបាន​រងគ្រោះថ្នាក់ ។

​បើតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ស្ថានភាព​ទឹកជំនន់​នៅ​ទីក្រុង Okayama នៅតែ​បន្ត​អនុភាព​ខ្លាំងក្លា​របស់ខ្លួន ហើយ​យ៉ាងហោចណាស់​នៅពេលនេះ មនុស្ស​ចំនួន ១២០ នាក់ បាន​បាត់​បង់ជីវិត និង ៧០ នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន ។ យ៉ាងណា​នៅពេលនេះ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បាន និង កំពុង​ញាប់ដៃ​ញាប់ជើង​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក និង សង្គ្រោះ​ជីវិត​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ និង បាត់​ខ្លួន​នោះ ។ គេ​នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​បរិ​មាណនៃ​ការខូចខាត​ទាំងឡាយ​បាន​នៅឡើយ​ទេ ។​

​សម្រាប់​កម្ពុជា​ក៏​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ប្រទេស​ជប៉ុន ដែល​ជួប​គ្រោះមហន្តរាយធម្មជាតិ​នេះ និង សូម​បួងសួង​ដល់​ជនរងគ្រោះ​ទាំងឡាយ​មាន​សុវត្ថិភាព គេច​ផុតពី​គ្រោះថ្នាក់​ទាំងឡាយ​ផង ។ សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​គ្រោះមហន្តរាយ​ដ៏​ឱ្យ​រន្ធត់​នោះ​ដូចខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *