ប៉ែន ចំរុង បានធ្វើបែបនេះដាក់លោក សៅ ឧត្ដម ធ្វើឱ្យគាត់រំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែក (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសសម្បុរស្រអែម លោក សៅ ឧត្ដម បានសម្រក់ទឹកភ្នែកដោយក្ដីរំភើប ខណៈពេលមិត្តសិល្បៈ លោក ប៉ែន ចំរ៉ុង បានធ្វើកម្មវិធីដ៏ពិសេសមួយសម្រាប់លោក។

ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ ម្ចាស់បទ«សុំទោស» លោក សៅ ឧត្ដម ដោយតារាប្រុសរូបនេះ មិនបានរៀបចំកម្មវិធីធំដុំអ្វីដូចគេនោះទេ ដោយលោកគ្រាន់តែទទួលទានអាហារ ជួបជុំជាមួយមិត្តភក្ដិតែប៉ុន្មាននាក់តែប៉ុណ្ណោះ ។

យ៉ាងណាមិញ នៅក្នុងការជួបជុំនេះដែរ តារាសម្ដែងលោក ប៉ែន ចំរុង បានរៀបចំ Surpriseខួបកំណើត លោក សៅ ឧត្ដម ដែលជាមិត្តភក្តិ រហូតធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *