គ្រូក្រូអាតថា Kane មិនពិបាកបិទនោះទេ ព្រោះមាន Messi ជាគំរូស្រាប់

រុស្ស៊ី៖ គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalić ជឿជាក់ថាកូនក្រុមរបស់លោក មិនពិបាកនៅក្នុងការបិទខ្សែប្រយុទ្ធ Harry Kane នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ នោះទេ ព្រោះតែពួកគេមាន Lionel Messi ធ្វើជាគំរូស្រាប់ហើយ។

ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវប្រឈមមុខជាមួយ ក្រុមតោកំណាចអង់គ្លេស នៅថ្ងៃពុធ សប្តាហ៏នេះ ក្រោយពីពួកគេបានទម្លាក់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៤-៣ ។

ខណៈពេលដែលគ្រូបង្វឹកលោក Zlatko Dalić បាននិយាយថា Kane និង Sterling ជាកីឡាករដែលក្រូអាតត្រូវប្រយ័ត្នខ្លាំងជាងគេ លោកក៏នៅតែជឿជាក់លើកូនក្រុមរបស់លោកថាពួកគេនឹងអាចធ្វើបានព្រោះ Messi ធ្លាប់អត់បានបាល់លេងម្តងរួចមកហើយ។

គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះបន្ថែមថា៖ «ខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ ព្រោះពួកគេម្នាក់ៗពិតជាខិតខំនិងយកចិត្តទុកដាក់ជាខ្លាំង។ ហើយក្រូអាតមិនដែលខ្លាចអង់គ្លេសនោះទេ។ ទោះបីជាពួកគេមានខ្សែប្រយុទ្ធ Harry Kane ឆ្នើមគឺជាអ្នកដែលស៊ុតចូលច្រើនជាងគេមែន។ ប៉ុន្តែយើងក៏មានខ្សែការពារកណ្ដាលដែលអាចបិទ Messi និង Eriksen ជាប់ម្តងរួចមកហើយដែរ ដូច្នេះយើងនៅតែសង្ឃឹមថាពួកគេនឹងបិទ Kane ឲ្យជាប់ដូចគ្នាដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *