ដំណឹងល្អ!! ទីបំផុតអ្នកប្រឡងជាប់បាក់ឌុប២០១៦ បានសញ្ញាបត្រផ្លូវការហើយ

នៅមុន​នេះ​បន្តិច​ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ថា​ សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២២ សីហា ២០១៦ បាន​ផលិត​រួចរាល់​ហើយ ។

បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២២ សីហា ២០១៦ អាច​មក​ទទួល​យក​សញ្ញាបត្រ​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ។

ជាមួយគ្នានេះ ចំពោះ​បេក្ខជន​ ដែល​បាន​ប្រឡង​ជាប់​បាក់ឌុប​ក្នុង​ឆ្នាំ​២០១៦ នៅ​ពេលដែល​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​អប់រំ​ក្នុង​រាជធានី​-ខេត្ត​របស់​ខ្លួន ថា​អាច​ទៅ​ដក​បាន​ហើយ សូម​កុំ​ភ្លេច​ឯកសារ​សំខាន់​មួយ​ចំនួន​ដូចជា៖ សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បណ្ដោះ​អាសន្ន​ថត​ចម្លង​ពណ៌​ធម្មជាតិ និង​សំបុត្រ​កំណើត។ ព័ត៌មាន​បន្ថែម​អាច​ទំនាក់​ទំនង​ទៅ​កាន់​លេខ៖ ០២៣ ២១0 ១៨៧ ឬ ០២៣​២១៧​២៥៣។

​ប្រធាន​មន្ទីរ​អប់រំ​ យុវជន និង​កីឡា រាជធានី​-ខេត្ត ត្រូវផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តាម​គ្រប់​មធ្យោបាយ និង​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​របស់​ក្រសួង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *