ពេលនេះ ប៉េងប៉ោង បានធ្វើរូបសំណាកលោកតា វីតាមីនសេ ទុកឲ្យកូនចៅក្រោយបានមើល

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយ ថាតារាកំប្លែងជើងចាស់ដ៏មានសមត្ថភាពលោកតា វីតាមីនសេ បានទទួលមរណភាពកាលពី៣ខែមុននេះ តែទោះជាយ៉ាងណាមហាជនជាច្រើននៅតែចងចាំរូបលោកជានិច្ច ព្រោះតែសមត្ថភាពក៏ដូចជាការសម្តែងចាស់របស់លោក។

យ៉ាងណាមិញ តាំងពីតារារូបនេះបានធ្លាក់ខ្លួនឈឺ រហូតមកទល់នឹងពេលនេះ កូនស្រីជាទីស្រលាញ់របស់លោក តារាកំប្លែងអ្នកនាងប៉េងប៉ោង តែងតែនឹកនាដល់លោកឪពុករបស់ខ្លួនជានិច្ច ធ្វើឲ្យបណ្តាអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានសម្រេចចិត្តធ្វើរូបសំណាករបស់លោកឪពុកជាទីស្រលាញ់របស់ខ្លួន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានស្គាល់ និងចងចាំមុខរបស់លោកតាផងដែរ។

ក្រោយពីបានឃើញទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនពេញចិត្តខ្លាំងតែម្តង ដែលនិងតែងតែចងចាំ និងធ្វើអ្វីដើម្បីឪពុករបស់ខ្លួនរហូតបែបនេះទោះបីជាលោកបានស្លាប់ទៅយ៉ាងណាក្តី៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *