ពិតជាគួរឱ្យសរសើរទឹកចិត្ត ហេង នរៈកក្កដា មែន ត្រូវគេបើកមកបុកឡានហើយ បែរជាជូនលុយគេថែមទៀត!!

ភ្នំពេញ ៖ កាលពីយប់មិញនេះ តារាសម្ដែងប្រុសរូបសង្ហា លោក ហេង នរៈកក្កដា បានជួបគ្រោះថា្នក់ចរាចរណ៍ ជាមួយនឹងម៉ូតូមួយគ្រឿង ប៉ុន្តែមិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។

យ៉ាងណាមិញ ហេតុការណ៍នេះដែរ ត្រូវបានតារាសម្ដែងប្រុសរូបនេះ និងភាគីម្ខាងទៀត បានដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់បញ្ហា ដោយលោក ហេង នរៈកក្កដា មិនបានទាមទារសំណងអ្វីនោះឡើយ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែរំភើបចិត្តនោះ តារាសម្ដែង លោក ហេង នរៈកក្កដា បានធ្វើការជូនថវិកាខ្លះដល់បុរស ដែលបានបើកម៉ូតូមកប៉ះនឹងរថយន្តរបស់លោកថែមទៀតផង។

ជាការពិតណាស់ តាមរយៈការបង្ហោះសារ របស់តារាប្រុសរូបនេះ បានសរសេររៀបរាប់ថា៖

«យប់នេះខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបងប្រុសម្នាក់គាត់បានជិះម៉ូតូមកបុកទ្វាឡានរបស់ខ្ញុំ ដោយរង់ការខូចខាតទាំងម៉ូតូនឹងឡាន! ពេលដែលគាត់ដួលភ្លាមខ្ញុំក៏ស្ទុះទៅលើកគាត់ ខ្ញុំសួរគាត់ថាបងប្រុសមានកើតអីអត់? ត្រូវការទៅពេទ្យអត់? គាត់ថាមិនអីទេ តែគាត់បារម្មណ៍ពីម៉ូតូរបស់គាត់ ខ្ញុំថាបងកុំបារម្មណ៍ពីម៉ូតូអីបង ម៉ូតយើងអាចដោះស្រាយបានទេ សំខាន់ពេលនេះបងប្រុសមានកេីតអីអត់? ពួកខ្ញុំទាំងពីក៏បានសំរួលគ្នាដោះប្រើពាក្យថា (យើងគឺជាខ្មែរដូចគ្នា) គ្មានអ្នកណាខុសអ្នកណាត្រូវទេ តែដោយសារមើលទៅបងប្រុសគាត់ជាទាហាន គាត់អត់សូវមានលុយសំរាប់ការជួសជុលម៉ូតូគាត់ទេ ខ្ញុំក៏សំរាច់ចិត្តជួយបងប្រុស 40$ សំរាប់ការជួសជុលម៉ូតូរបស់បងម្នាក់នោះ ហើយពួកខ្ញុំក៏សំរាច់ចិត្តរាប់អានគ្នាដែរ..! គ្មានបញ្ហាអ្វីដែរយើងមិនអាចដោះស្រាយបានទេ សំខាន់យេីងចេះនិយាយយោគយល់គ្នា» ។

ជាក់ស្ដែង បន្ទាប់ពីបានឃើញទង្វើបែបនេះ របស់លោក ហេង នរៈកក្កដា ហើយនោះ ក៏មានមហាជនជាច្រើន បានលាន់មាត់សរសើរពីទឹកចិត្តដ៏ល្អ របស់តារាប្រុសរូបនេះ ក្នុងការដែលលោកចេះអត់ឱន ឲ្យគ្នាទៅវិញទៅមកយ៉ាងដូច្នេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *