ពិតជាស្វីតមែន!! Mark និង Kim ទៅដើរលេង ថតរូបផុសជាមួយគ្នា សុទ្ធតែស្វីតៗមិនធម្មតា

ថៃ៖ បច្ចុប្បន្ននេះទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីរូបស្រស់កញ្ញា Kimberley និងតារាសម្តែងប្រុសរូបសង្ហាលោក Mark Prin កំពុងតែដើរទៅមុខយ៉ាងរលូន ដោយជាញឹកញាប់អ្នកទាំងពីរក៏តែងតែបានបង្ហាញនូវភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកជាមួយគ្នាផងដែរ គួរឱ្យច្រណែនខ្លាំងណាស់។

ដោយជាក់ស្តែង ប៉ុន្មានថ្ងៃមកនេះ តារាសម្តែងកញ្ញា Kimberley ក៏បានដឹកដៃលោក Mark Prin ដែលជាសង្សារសំណព្វចិត្តរបស់ខ្លួន ធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនៅឆ្នេរសមុទ្រ Hua Hin។

ទន្ទឹមនឹងនេះដែរ គេក៏ឃើញអ្នកទាំងពីរ បានផុសរូបគូស្វីតៗជាមួយគ្នាយ៉ាងផ្អែមល្ហែមណាស់បង្ហោះនៅលើបណ្តាញអ៊ីនស្តារក្រាម ធ្វើឱ្យអ្នកគាំទ្រឃើញហើយចង់លើសជាតិស្ករតាម។

ហើយពេលឃើញរូបភាពទាំងនេះ អ្នកគាំទ្រក៏លួចញញឹមបិទមាត់មិនជិតដែរ និងរង់ចាំមើលជានិច្ច នៅថ្ងៃដែលអ្នកទាំងពីរ បានរៀបការជាមួយគ្នា៕

ទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *